ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ នឹងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សំរាក នោះត្រូវឲ្យ១ភាគក្នុង៣ចាំយាមនៅមាត់ទ្វារ
២ របាក្សត្រ 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយភាគក្នុង៣ទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុង៣ទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្តាជនទាំងឡាយ ត្រូវនៅក្នុងទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយភាគក្នុងបីទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុងបីទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្ដាជនទាំងឡាយ ត្រូវនៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយភាគបីយាមក្នុងដំណាក់ស្ដេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃព្រះដំណាក់របស់ព្រះអម្ចាស់។ អាល់គីតាប មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃដំណាក់របស់អុលឡោះតាអាឡា។ |
ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ នឹងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សំរាក នោះត្រូវឲ្យ១ភាគក្នុង៣ចាំយាមនៅមាត់ទ្វារ
កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ នឹងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
ព្រះយេហូវ៉ាទ្រង់ក៏ធ្វើសំរេចតាមពាក្យម៉ូសេ នោះកង្កែបក៏ស្លាប់អន្តរធាននៅក្នុងផ្ទះ នឹងក្នុងភូមិ ហើយនៅចំការផង
រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ