ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់
២ របាក្សត្រ 22:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សអ័ហាប់ដែរ ពីព្រោះព្រះមាតាទ្រង់ ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សព្រះបាទអ័ហាប់ដែរ ព្រោះមាតាទ្រង់ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្ដេចឲ្យប្រព្រឹត្តអំពើអាក្រក់។ អាល់គីតាប ស្តេចអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សស្តេចអហាប់ដែរ ដ្បិតម្តាយជួយគំនិតស្តេចឲ្យប្រព្រឹត្តអំពើអាក្រក់។ |
ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់
កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៤២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី
ហើយទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់អ័ហាប់ដែរ ដ្បិតក្រោយដែលព្រះបិតាទ្រង់បានសុគតទៅហើយ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស
រីឯកាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ
ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះវិហារនៃព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាលវិញ។
គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ហើយបានសិតធ្វើរូបទុកជាព្រះ
តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ
អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ
តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ