គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
២ របាក្សត្រ 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែយ៉ូសេបា ជាព្រះរាជបុត្រីស្តេច នាងលួចយកយ៉ូអាស ជាបុត្រាអ័ហាស៊ីយ៉ា ចេញពីពួកព្រះរាជបុត្រាដែលត្រូវគេសំឡាប់ទាំងប៉ុន្មាននោះ ទៅបំពួនទុក ព្រមទាំងមេនំនៅក្នុងបន្ទប់ គឺយ៉ាងនោះដែលយ៉ូសេបា ជាព្រះរាជបុត្រីស្តេចយ៉ូរ៉ាម ប្រពន្ធរបស់យេហូយ៉ាដាដ៏ជាសង្ឃ ត្រូវជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា បានបំពួនទ្រង់ឲ្យរួចពីព្រះនាងអ័ថាលា ដើម្បីកុំឲ្យត្រូវស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីស្តេច បានលួចយកយ៉ូអាស ជាបុត្រាព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រាដែលត្រូវគេសម្លាប់នោះ។ ព្រះនាងបានដាក់យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ ព្រះនាងយ៉ូសេបា បុត្រីព្រះបាទយេហូរ៉ាម ភរិយារបស់សង្ឃយេហូយ៉ាដា ត្រូវជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ា បានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នោះ ដើម្បីឲ្យបានរួចពីស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ម្ចាស់ក្សត្រិយ៍យ៉ូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រិយ៍យ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏បានរួចពីស្លាប់។ អាល់គីតាប ពេលនោះម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ នាងបាននាំកូននោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងម៉ាស្ជិទនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់អ៊ីមុាំយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យនាងអថាលាឃើញ ដូច្នេះរាជកុមារក៏បានរួចពីស្លាប់។ |
គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ
តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់
ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។
ឯព្រះនាងអ័ថាលា ជាព្រះមាតាអ័ហាស៊ីយ៉ា កាលឃើញថា ព្រះរាជបុត្របានសុគតហើយ នោះព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ទៅ
ទ្រង់ក៏នៅជាមួយនឹងគេ លាក់ទុកក្នុងព្រះវិហារនៃព្រះ អស់៦ឆ្នាំ កំពុងដែលព្រះនាងអ័ថាលាគ្រប់គ្រងរាជ្យនៅ។
នៅឆ្នាំទី៧ នោះយេហូយ៉ាដា លោកចំរើនអំណាចឡើង ក៏នាំឲ្យពួកមេទ័ពចុះសញ្ញានឹងលោក គឺអ័សារា ជាកូនយេរ៉ូហាំ អ៊ីសម៉ាអែល ជាកូនយ៉ូហាណាន អ័សារា ជាកូនអូបិឌ ម្អាសេយ៉ា ជាកូនអ័ដាយ៉ា នឹងអេលីសាផាត ជាកូនស៊ីកគ្រី
ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ នឹងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន នឹងស្នាចលាយម្សៅរបស់ឯងផង
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ
ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន