កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ
២ របាក្សត្រ 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួក ដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទយេហូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់បិតា ហើយមានអំណាចចម្រើនឡើង ទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។ អាល់គីតាប កាលស្តេចយ៉ូរ៉ាមឡើងស្នងរាជ្យឪពុក និងពង្រឹងអំណាចបានហើយ ស្តេចសម្លាប់អនុជទាំងអស់ ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រអែលទៀតផង។ |
កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ
ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង នឹងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង
គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ នឹងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
ឯព្រះនាងអ័ថាលា ជាព្រះមាតាអ័ហាស៊ីយ៉ា កាលឃើញថា ព្រះរាជបុត្របានសុគតហើយ នោះព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ទៅ
ហើយកាលយេហ៊ូវកំពុងតែសំរេចទោស ដល់វង្សរបស់អ័ហាប់ នោះលោកក៏ប្រទះឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសំឡាប់គេទាំងអស់ទៅ
កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។
រួចនាំទៅឯផ្ទះឪពុកនៅក្រុងអូប្រា សំឡាប់ពួកកូនយេរូ-បាលដែលជាបងប្អូនខ្លួនទាំង៧០នាក់ នៅលើថ្មតែ១ នៅសល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានពួនខ្លួន