២ របាក្សត្រ 20:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៤ គេប្រជុំគ្នា នៅច្រកភ្នំបេរ៉ាកា គឺដោយព្រោះនៅទីនោះគេបានសូមឲ្យព្រះយេហូវ៉ាបានព្រះពរ បានជាគេហៅទីនោះថា ច្រកភ្នំបេរ៉ាកា ដរាបដល់សព្វថ្ងៃនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណព្រះអម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ អាល់គីតាប នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរគុណអុលឡោះតាអាឡា។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ |
គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
រីឯនៅថ្ងៃ ដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល នោះទ្រង់ក៏ពោលទំនុកនេះទូលព្រះយេហូវ៉ាថា
នោះអ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មកមានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល នឹងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាន៉ាថោត
រួចកាលយ៉ូសាផាត នឹងពលទ័ពរបស់ទ្រង់បានទៅដល់ ដើម្បីយករបឹប នោះក៏ឃើញមានទាំងរបស់ទ្រព្យ សំលៀកបំពាក់ នឹងប្រដាប់មានដំឡៃយ៉ាងសន្ធឹក ហើយនាំគ្នាដោះចេញទុកសំរាប់ខ្លួន លើសពីកំឡាំងនឹងយកទៅបាន មានរបឹបជាច្រើន ដល់ម៉្លេះបានជាគេប្រមូលយកអស់រវាង៣ថ្ងៃទើបហើយ
រួចមក ពួកយូដា នឹងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ
ឯឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហឹប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំ ទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ
សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់
រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម)
នោះសាំយូអែល លោកយកថ្ម ដាក់នៅកណ្តាលមីសប៉ា នឹងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ