ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 19:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង​ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សំឡាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រិត្យ‌ក្រម នឹង​បញ្ញត្ត ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាម‌ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា នឹង​ពួក​បង​ប្អូន​ផង​នោះ​ឡើយ ចូរ​សំរេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង‌ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សម្លាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្តិ ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា និង​ពួក​បង‌ប្អូន​ផង​នោះ​ឡើយ ចូរ​សម្រេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្ដី​អំពី​ក្រឹត្យ‌វិន័យ ច្បាប់ បទ‌បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្ដី ក្នុង​គ្រប់​ករណី អស់​លោក​ត្រូវ​ក្រើន​រំឭក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​កុំ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿង‌រ៉ាវ​ទាក់‌ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្តី​អំពី​ហ៊ូកុំ ច្បាប់​បទ​បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្តី ក្នុង​គ្រប់​ករណី​អស់​លោក​ត្រូវ​ក្រើន​រំលឹក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះអុលឡោះ‌តាអាឡា ហើយ​កុំ​ឲ្យ​ទ្រង់​ខឹង​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។

សូមមើលជំពូក



២ របា‌ក្សត្រ 19:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណ​នោះ យេហ៊ូវ កូន​ហាណានី ជា​អ្នក​មើល‌ឆុត ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ​អី ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ


ទ្រង់​ក៏​បង្គាប់​គេ​ថា គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរេច​ការ‌ងារ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់


កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង


កូន​មនុស្ស​អើយ អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល ដូច្នេះ ត្រូវ​ឲ្យ​ឯង​ស្តាប់​ពាក្យ​ពី​មាត់​អញ រួច​ទៅ​ប្រាម‌ប្រាប់​គេ​ឲ្យ​អញ​ផង


តែ​បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្តាជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​អញ​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។


ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាសនា​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។


នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​បាន​ធ្វើ​សំរេច​តាម​នោះ។


ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​និមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ


រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សំរាប់​នឹង​បំរើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា នឹង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ


បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់