អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
២ របាក្សត្រ 17:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមជំនួរវង្សរបស់ឪពុកគេ នោះមានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន៣សែននាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមជំនួរវង្សរបស់ឪពុកគេ មានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានបីសែននាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ: លោកអ័ឌណា ជាមេបញ្ជាការលើកងពល ៣០០ ០០០នាក់។ អាល់គីតាប ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ: លោកអ័ឌណា ជាមេបញ្ជាការលើកងពល ៣០០ ០០០នាក់។ |
អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ
រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ
រីឯកាលរេហូបោម ទ្រង់មកដល់យេរូសាឡិមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ នឹងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំង នឹងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ
ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចំបាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចំបាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់
អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែលនឹងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែលហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
ទ្រង់មានក្រសួងងារការជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចំបាំង នឹងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម
ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកំឡាំងយ៉ាងរឹងរបឹង សំរាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ
នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា
ចូរឲ្យរាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់ទាំងមនុស្សប្រុសៗ តាមឈ្មោះគេ