ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 16:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សាសន៍​អេធី‌អូពី នឹង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចំបាំង នឹង​ពល​សេះ​សន្ធឹក​ទេ​ឬ​អី ប៉ុន្តែដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​សាសន៍​អេធី‌អូពី និង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចម្បាំង និង​ពល​សេះ​សន្ធឹក​ទេ​ឬ? ប៉ុន្តែ ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព រទេះ​ចម្បាំង និង​ទ័ព​សេះ ច្រើន​ឥត​គណនា​ក្ដី ក៏​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ដែរ ដ្បិត​ព្រះ‌ករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព​រទេះ​ចំបាំង និង​ទ័ព​សេះ​ច្រើន​ឥត​គណនា​ក្តី ក៏អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ដែរ ដ្បិត​ស្តេច​បាន​ពឹង​ផ្អែក​លើ​ទ្រង់។

សូមមើលជំពូក



២ របា‌ក្សត្រ 16:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទាំង​រទេះ​ចំបាំង​១​ពាន់​២០០ នឹង​ពល​សេះ​៦​ម៉ឺន​នាក់ ឯ​ពល​ទាហាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា​មួយ​នឹង​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី នឹង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ


ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ‌ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​យូដា


នៅ​វេលា​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជំនះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ


អេសា​ទ្រង់​មាន​ពួក​ពល‌ទ័ព ដែល​កាន់​ខែលនឹង​លំពែង​៣​សែន​នាក់ ជា​ពួក​យូដា ហើយ​២​សែន​៨​ម៉ឺន​នាក់ ជា​ពួក​បេន‌យ៉ាមីន ដែល​កាន់​ខែលហើយ​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។


នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ


ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សំរេច​ទោស​ដល់​យ៉ូអាស។


ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ​ដោយ​បង្គាប់​ថា ចូរ​ទៅ​ចុះ ពួក​បំរើ​យ៉ាង​លឿន​អើយ ទៅ​ឯ​សាសន៍១​ដែល​មាន​រូប​ខ្ពស់ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ


ឯ​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​អេស៊ីព្ទ ជា​កំឡាំង​របស់​គេ ហើយ​កំឡាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត នឹង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ