បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី
២ របាក្សត្រ 12:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏ងាកបែរចេញពីទ្រង់ទៅ ប្រយោជន៍មិនឲ្យទ្រង់ត្រូវវិនាសអស់រលីងឡើយ ហើយ១ទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះព្រះយេហូវ៉ាក៏ដកសេចក្ដីក្រោធចេញពីទ្រង់ មិនបានបំផ្លាញទ្រង់ឲ្យត្រូវវិនាសអស់រលីងឡើយ ហើយមួយទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយព្រះបាទរ៉ូបោមដាក់ខ្លួន ព្រះអម្ចាស់លែងព្រះពិរោធនឹងស្ដេច ហើយក៏មិនបំផ្លាញស្ដេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។ អាល់គីតាប ដោយស្តេចរ៉ូបោមដាក់ខ្លួន អុលឡោះតាអាឡាលែងខឹងនឹងស្តេច ហើយក៏មិនបំផ្លាញស្តេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀតក្នុងស្រុកយូដាក៏នៅមានសេចក្តីល្អខ្លះៗដែរ។ |
បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី
ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោម នោះមានតែបុត្រនេះ១ប៉ុណ្ណោះ ដែលនឹងបានបញ្ចុះក្នុងផ្នូរ ពីព្រោះក្នុងវង្សាយេរ៉ូបោមមានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល
នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គ ក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ
ប៉ុន្តែឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ
ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់