២ របាក្សត្រ 11:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានបេថ្លេហិម អេថាម ត្កូអា អាល់គីតាប គឺមានបេថ្លេហិម អេថាម ត្កូអា |
នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា សូមឲ្យអ្នកក្លែងខ្លួន ធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
បន្ទាប់នោះ មានពួកត្កូអាបានជួសជុលមួយដុំទៀត ទល់មុខនឹងប៉មធំ ដែលលយចេញរហូតដល់កំផែងអូផែល។
បន្ទាប់ពីនោះទៅ មានពួកត្កូអាបានជួសជុល តែពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេ ឥតបានជួយធ្វើការរបស់ព្រះអម្ចាស់នៃគេឡើយ។
ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសំគាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្ដីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង
នេះជាពាក្យរបស់អេម៉ុស ជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា គឺជាសេចក្ដីដែលគាត់បានឃើញ ពីដំណើរពួកអ៊ីស្រាអែលនៅក្នុងរាជ្យនៃអូសៀស ជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោម ជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែលគឺ២ឆ្នាំមុនកក្រើកដី។
គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។
រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ