ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 11:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូម៉ូន​មាន​កំឡាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ នឹង​សាឡូម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ពង្រឹង​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម បុត្រ​ព្រះបាទ​សាឡូម៉ូន​មាន​កម្លាំង​អស់​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​រវាង​បី​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ​ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំ​ទ្រ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក



២ របា‌ក្សត្រ 11:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ នឹង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ


កាល​រាជ្យ​របស់​រេហូ‌បោម​បាន​មាំ‌មួន ហើយ​ទ្រង់​មាន​អំណាច​ឡើង នោះ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ក៏​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ចេញ


ឱ​អេប្រា‌អិម​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ឱ​យូដា​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ដ្បិត​សេចក្ដី​សប្បុរស​របស់​ឯង នោះ​ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់