ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់ លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
២ របាក្សត្រ 10:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី៣ យេរ៉ូបោម នឹងបណ្តាជនទាំងឡាយ ក៏មកគាល់រេហូបោម ដូចជាទ្រង់បង្គាប់ ដោយបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាត្រឡប់មកឯយើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ថ្ងៃទីបី យេរ៉ូបោម និងបណ្ដាជនទាំងឡាយ ក៏មកគាល់ព្រះបាទរេហូបោម ដូចជាទ្រង់បានបង្គាប់ថា៖ «ដល់ថ្ងៃទីបី ចូរអ្នករាល់គ្នាត្រឡប់មកឯយើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលដែលស្ដេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។ អាល់គីតាប លុះដល់ថ្ងៃទីបីលោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកជួបស្តេចរេហូបោម តាមពេលដែលស្តេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។ |
ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់ លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
នោះស្តេចទ្រង់មានបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
ទ្រង់មានបន្ទូលឆ្លើយថា ចាំ៣ថ្ងៃទៀត សូមត្រឡប់មកឯយើងវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។