Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 10:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ស្ដេច​មាន​រាជ‌ឱង្ការ​ឆ្លើយ​ដល់​គេ ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​រេហូ‌បោម​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 10:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក


កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ


លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម នឹង​បណ្តាជន​ទាំង‌ឡាយ ក៏​មក​គាល់​រេហូ‌បោម ដូច​ជា​ទ្រង់​បង្គាប់ ដោយ​បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​មក​ឯ​យើង​វិញ


គឺ​ទ្រង់​មាន​បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​ក្មេងៗ​នោះ​វិញ​ថា បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា បានធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ


ប៉ុន្តែទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​ក្មេងៗ​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​របស់​ទ្រង់​វិញ


ផារ៉ោន​ក៏​មាន​បន្ទូល​ទៅ​លោក​ថា ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


កូន​អើយ ចូរ​លែង​ស្តាប់​តាម​សេចក្ដី​ដំបូន្មាន​ដែល​នាំ​ឲ្យ​វង្វេង​ពី​ផ្លូវ​នៃ​ដំរិះ​ចេញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម