ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្ដីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។
២ របាក្សត្រ 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាឡូម៉ូនទ្រង់ឆ្លើយថា ទ្រង់បានសំដែងសេចក្ដីសប្បុរសជាធំ ដល់ដាវីឌ ជាបិតាទូលបង្គំ ក៏បានតាំងទូលបង្គំឡើង ជាស្តេចជំនួសបិតាហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ទ្រង់បានសម្ដែងសេចក្ដីសប្បុរសជាច្រើនដល់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ក៏បានតាំងទូលបង្គំឡើងជាស្តេចជំនួសបិតាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ អាល់គីតាប ស្តេចស៊ូឡៃម៉ានឆ្លើយនឹងអុលឡោះវិញថា៖ «ទ្រង់បានសំដែងចិត្តមេត្តាករុណាដ៏ធំធេងចំពោះស្តេចទតជាឪពុករបស់ខ្ញុំ ហើយទ្រង់ក៏ឲ្យខ្ញុំឡើងគ្រងរាជ្យតពីឪពុកទៀត។ |
ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្ដីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។
នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្ដីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្ដីពិត នឹងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្ដីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
ដូច្នេះ ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់
រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ នឹងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា
ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំ ទ្រង់បានប្រោសព្រលឹងទូលបង្គំ ឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត
៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះតើនៅឯណា
ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ