ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 9:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ទៅ​ដើម្បី​នឹង​កប់​សព តែ​រក​បាន​តែ​រលា​ក្បាល ប្រអប់​ជើង នឹង​បាត​ដៃ​ប៉ុណ្ណោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​គេ​ក៏​ទៅ​បញ្ចុះ​សព​នាង គេឃើញ​តែ​លលាដ៏​ក្បាល ប្រអប់​ជើង និង​បាត​ដៃ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៏​ក្បាល​ជើង និង​ដៃ​ប៉ុណ្ណោះ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 9:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ដំបន់​១ ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។


កាល​លោក​បាន​ចូល​ទៅ​បរិភោគ​ភោជ‌នាហារ​រួច​ហើយ នោះ​ក៏​បង្គាប់​ថា ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្តាសា​នោះ ហើយ​កប់​វា​ទៅ ដ្បិត​វា​ជា​បុត្រ​ស្តេច​ដែរ


ដូច្នេះ គេ​ត្រឡប់​មក​វិញ ជំរាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បំរើ​ទ្រង់​ថា ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ​អី


បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ


គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម​បង់។


ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ នឹង​សន្សើម​កក​នៅ​ពេល​យប់


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។