នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
២ ពង្សាវតារក្សត្រ 9:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១នៃរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះបាទអ័ហាស៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់។ អាល់គីតាប ស្តេចអហាស៊ីយ៉ាឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់។ |
នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក