ព្រះយេហូវ៉ាក៏មានបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
២ ពង្សាវតារក្សត្រ 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្កែនឹងទំពាស៊ីយេសិបិល នៅដំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់មួយក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ"» រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។ អាល់គីតាប ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាណាពីក៏បើកទ្វារ ហើយរត់ចេញទៅ។ |
ព្រះយេហូវ៉ាក៏មានបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ
គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។
ឯអេហ៊ុឌ លោកបានរត់រួចទៅ កំពុងដែលអ្នកទាំងនោះនៅរារង់បង្អង់ចាំ ក៏បានទៅហួសពីកន្លែងដាប់ថ្មនោះ ចូលទៅដល់សៃរ៉ា