តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។
២ ពង្សាវតារក្សត្រ 8:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែព្រះយេហូវ៉ាបានសំដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។ អាល់គីតាប អេលីយ៉ាសាក់ឆ្លើយថា៖ «ចូរទៅជម្រាបស្តេចវិញថា ស្តេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ អុលឡោះតាអាឡាសំដែងឲ្យខ្ញុំដឹងថា ស្តេចមុខជាស្លាប់ជាក់ជាមិនខាន»។ |
តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។
រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ
រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
លោកទូលស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងចាត់ប្រើគេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន នោះតើមិនមែនដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលល្មមសួរព្រះបន្ទូលទ្រង់បានឬអី ហេតុនេះឯងនឹងមិនបានចុះពីដំណេក ដែលបានឡើងទៅនោះឡើយ គឺនឹងត្រូវស្លាប់វិញជាពិត។
ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេក ដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត រួចអេលីយ៉ាក៏ចេញបាត់ទៅ។
តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ា ទ្រង់បានសំដែងសេចក្ដីនេះមក ឲ្យទូលបង្គំឃើញថា
រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកំរៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
គឺការយ៉ាងនោះ ដែលព្រះអម្ចាស់យេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលាដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ
ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ
ព្រះអម្ចាស់យេហូវ៉ា ទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល មានកំប្រោង១ពេញដោយផ្លែរដូវក្តៅ
ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម