ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 6:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ក៏​ចាត់‌ចែង​ភោជ‌នាហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្លួន​ទៅ ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​ដោយ​ពួកៗ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្តេច​ក៏​ចាត់​ចែង​ភោជនា‌ហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិ‌ភោគ​រួច​ហើយ ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្លួន ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដោយ​ពួកៗ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស្រុក​អ៊ីស្រ‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្តេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ចៅ‌ហ្វាយ​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ទាហាន​ស៊ីរី​លែង​ឈ្លាន​ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទៀត។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 6:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ប្រើ​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​យូដា​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់


គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊ីស្រាអែល នាង​នោះ​ក៏​បំរើ​ប្រពន្ធ​ណាម៉ាន់


ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សំលៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កំឡាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។


ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ អញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី


ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី


ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ នឹង​មនុស្ស​អាក្រក់​ដែរ