នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
២ ពង្សាវតារក្សត្រ 5:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។ អាល់គីតាប លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រអែលនោះទៅជម្រាបស្តេចស្រុកស៊ីរី។ |
នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
ដូច្នេះ ស្តេចស៊ីរីមានបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប នឹងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់
តែទ្រង់មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ