ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 4:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ្នក​សំណប់​របស់​ព្រះ បាន​ឃើញ​នាង​មក​ពី​ចំងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បំរើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!

សូមមើលជំពូក

អាល់គីតាប

នាង​ក៏​ចេញ​ដំណើរ​ទៅ​ជួប​អ្នក​ជំនិត​របស់​អុលឡោះ​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​អុលឡោះ​ឃើញ​នាង​ពី​ចម្ងាយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 4:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ឯ​ទូលបង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​៤៥០​នាក់ នឹង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង។


ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល​វិញ ក៏​ក្រាប​ខ្លួន​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្តាល​ក្បាល​ជង្គង់


នោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ នឹង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក


លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​កើមែល ហើយ​ពី​នោះ លោក​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។


នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។


ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​អ្នក​ជា​ទេ​ឬ ហើយ​កូន​អ្នក​ជា​ទេឬ តែ​នាង​ឆ្លើយ​ថា ជា​ទេ


កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ


ឯ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ គាត់​នឹក​ថា មើល ចៅហ្វាយ​អញ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ អញ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អញ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក​វិញ


រីឯ​នៅ​គ្រា​នោះ ស្តេច​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​កេហាស៊ី ជា​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ​ថា ចូរ​ប្រាប់​យើង​ពី​ការ​យ៉ាង​ធំ​ទាំង​ពួង ដែល​អេលី‌សេ​បាន​ធ្វើ


គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ នឹង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។