លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
២ ពង្សាវតារក្សត្រ 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់ថា៖ «ចូរហៅនាងមកនេះ» ពេលគាត់ហៅនាងមកដល់ នាងឈរនៅត្រង់មាត់ទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។ អាល់គីតាប គាត់មានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។ |
លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។