ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ
២ ពង្សាវតារក្សត្រ 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីដប់ប្រាំបីនៃរាជ្យស្ដេចយេហូសាផាត ស្តេចស្រុកយូដា ស្ដេចយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ បានក្លាយជាស្ដេចលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។ អាល់គីតាប នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។ |
ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ
ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាមក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ
ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា នឹងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ពនឹងហ្វូងសត្វ ដែលតាមគេទៅនោះសោះ
នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយនឹងយ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរីត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យយ៉ូរ៉ាមមានរបួស