បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
២ ពង្សាវតារក្សត្រ 25:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបាប៊ីឡូនក៏សំឡាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។ អាល់គីតាប ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។ |
បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភក្ត្រទ្រង់ចេញ
ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបំរើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស នឹងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា នឹងភរិយា ហើយពួកមេទ័ព នឹងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ
ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។
ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ គឺយ៉ាងនោះដែលពួកយូដាត្រូវដឹកនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានកំចាត់កំចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសំរេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជំរះឯងតាមផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ដូច្នេះ ព្រះយេហូវ៉ាដែលទ្រង់ព្រះនាមជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងឲ្យឯងរាល់គ្នាត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស។
ព្រះយេហូវ៉ាទ្រង់នឹងនាំយកឯង ហើយនឹងស្តេចដែលឯងនឹងតាំងឡើងលើឯង ទៅឯនគរ១ទៀត ដែលឯង នឹងពួកឰយុកោឯងមិនដែលបានស្គាល់ នៅស្រុកនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ ហើយពីថ្ម
ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ ហើយនឹងថ្មដែលឯង នឹងពួកឰយុកោឯងមិនដែលស្គាល់សោះ
ព្រះយេហូវ៉ាទ្រង់បានរំលើងគេពីស្រុកចេញ ដោយសេចក្ដីខ្ញាល់ សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីក្តៅក្រហាយដ៏ជាខ្លាំងរបស់ទ្រង់ ហើយបានបោះគេចោលទៅក្នុងស្រុក១ទៀត ដូចជាមានសព្វថ្ងៃនេះ
នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះជាមិនខាន នឹងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ