ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
២ ពង្សាវតារក្សត្រ 25:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជើងក្រាន នឹងចានក្លាំ គឺរបស់ដែលធ្វើពីមាស នឹងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ ទៅជាមួយដែរ។ អាល់គីតាប លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ទៅជាមួយដែរ។ |
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន នឹងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
ចំណែកសសរទាំង២ នឹងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច នឹងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសំរាប់ប្រើធ្វើការងារ ហើយថ្វាយដង្វាយ ព្រមទាំងកូនចាន នឹងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាសនឹងប្រាក់ រួចការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ចគ្រប់១ជីវិតរបស់យេហូយ៉ាដា។
គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ នឹងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ
ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន នឹងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់