ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
២ ពង្សាវតារក្សត្រ 24:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ពួកពលទ័ពរបស់ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ អាល់គីតាប នៅគ្រានោះ កងទ័ពរបស់ស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ |
ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។
ដូច្នេះ ទីក្រុងក៏មានគេឡោមព័ទ្ធច្បាំង រហូតដល់ឆ្នាំទី១១ក្នុងរាជ្យស្តេចសេដេគា
ឯពួកបុត្រាទាំងប៉ុន្មានដែលនឹងកើតពីទ្រង់មក នោះគេនឹងដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា នឹងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង
ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ
ហេតុនោះកូនមនុស្សអើយ ចូរឯងទាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់២ដង ហើយ៣ដងទៅ គឺដាវនោះដែលកាប់សំឡាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេផង