តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ
២ ពង្សាវតារក្សត្រ 2:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេវិលត្រឡប់មកឯអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា តើខ្ញុំមិនបានប្រាប់ថា កុំឲ្យទៅឡើយទេឬអី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេវិលត្រឡប់មកជួបអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា៖ «តើខ្ញុំមិនបានប្រាប់ថា "កុំឲ្យទៅអី"ឬទេ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះក៏វិលត្រឡប់មកជួបលោកអេលីសេ ដែលស្នាក់នៅក្រុងយេរីខូ។ លោកអេលីសេមានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។ អាល់គីតាប អ្នកទាំងនោះក៏វិលត្រឡប់មកជួបអេលីយ៉ាសាក់ដែលស្នាក់នៅក្រុងយេរីខូ។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។ |
តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ
រួចមក ពួកមនុស្សនៅទីក្រុងនោះ ក៏និយាយនឹងអេលីសេថា សូមទានលោកមើល កន្លែងសង់ទីក្រុងនេះសប្បាយ ដូចជាលោកម្ចាស់ឃើញហើយ ប៉ុន្តែទឹកមិនល្អទេ ហើយដីក៏មិនកើតផលផង