ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃឥត​ឃើញ​សោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ ដោយ​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ចុះ» ដូច្នេះ គេ​ក៏​ប្រើ​ហាសិប​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​រយៈ​ពេល​បី​ថ្ងៃ តែ​ឥត​ឃើញ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក គាត់​ក៏​យល់​ព្រម ហើយ​និយាយ​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​អេលី‌យ៉េស អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​វិល​ត្រឡប់​មក​ឯ​អេលី‌សេ​វិញ ដែល​លោក​រង់‌ចាំ​នៅ​ក្រុង​យេរីខូរ ហើយ​លោក​មាន​ប្រសាសន៍​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា កុំ​ឲ្យ​ទៅ​ឡើយ​ទេ​ឬ​អី។


នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ផ្តោត​ភ្នែក សំឡឹង​មើល​មុខ ហាសែល ទាល់​តែ​ខ្មាស រួច​លោក​ក៏​យំ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច


ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គាត់​ណាស់