ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 19:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីប‌ណា។

សូមមើលជំពូក

អាល់គីតាប

មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្តេច​ស្រុក​អាស្ស៊ី‌រី​វិញ ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីប‌ណា។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 19:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាសស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាសស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប នឹង​មាស​៣០​ហាប


រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារ‌ហា‌កា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា


ប៉ុន្តែសាសន៍​អេដំម​គេ​បះ‌បោរ ដោះ​ខ្លួន​ពី​អំណាច​នៃ​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​នោះ​ឯង ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង


រួច​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ដល់​លិបណា ច្បាំង​នឹង​ក្រុង​នោះ


ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១


ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១


ឡាគីស​១ បូស‌កាត់​១ អេក្លុន​១


ក្រុង​លិបណា​១ អេធើរ​១ អាសាន​១