ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ នឹងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
២ ពង្សាវតារក្សត្រ 18:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេឲ្យរួចពីកណ្ដាប់ដៃនៃស្តេចអាសស៊ើរបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌ ទៅណាបាត់អស់ហើយ? អាល់គីតាប ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌទៅណាបាត់អស់ហើយ? |
ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ នឹងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។