ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 18:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​ទូល​បង្គំ​ឥឡូវ​នេះ ទូល​បង្គំ​នឹង​ឲ្យ​សេះ​ពីរ​ពាន់ ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ សុំ​ស្តេច​សាក​ល្បង​ភ្នាល់​ជា​មួយ​ស្តេច​ក្រុង​អាស្ស៊ី‌រី របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ជូន​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ស្តេច​រក​អ្នក​ជិះ​បាន!

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 18:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង


នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ


តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​អាសនា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនា​១​នេះ នៅ​ក្រុង​យេរូ‌សាឡិម​វិញ


បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅហ្វាយ​អញ​បាន ហើយ​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ទៀត


កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ


រួច​ប្រាប់​ថា ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ព្រៃ​ផង