ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 15:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័សារា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ រួច​យ៉ូថាម​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ័សារា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ហើយ​គេ​បញ្ចុះ​សព​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​យ៉ូថាម​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អសា‌រា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អសា‌រា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ​វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​យ៉ូថាម​ជា​កូន ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 15:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័សារា នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​យូដា​ហើយ


នៅ​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី ជា​បុត្រ​យេរ៉ូ‌បោម ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៦​ខែ


យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម


អូសៀស​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ដ្បិត​គេ​ថា ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​ដំកើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ


នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូ‌បោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រាអែល