ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 13:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ស្តេច​ស៊ីរី​បាន​ទុក​ឲ្យ​យ៉ូអា‌ហាស មាន​ពល‌ទ័ព​តែ​ប៉ុណ្ណេះ គឺ​ឲ្យ​មាន​ពល​សេះ​៥០​នាក់ រទេះ​ចំបាំង​១០ នឹង​ពល​ថ្មើរ​ជើង​១​ម៉ឺន​នាក់ ពី​ព្រោះ​ស្តេច​ស៊ីរី បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លំអង​ធូលី ដែល​នៅ​ទីលាន​បញ្ជាន់​ស្រូវ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​យ៉ូអា‌ហាស​នៅ​សល់​ពល‌ទ័ព​សេះ​តែ​ហាសិប​នាក់ រទេះ​ចម្បាំង​ដប់ និង​ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់ ព្រោះ​ស្ដេច​ស៊ីរី​បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី ដែល​នៅ​ទី‌លាន​បញ្ជាន់​ស្រូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចម្បាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

សូមមើលជំពូក

អាល់គីតាប

កង‌ទ័ព​របស់​ស្តេច​យ៉ូអា‌ហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្តេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 13:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទូលបង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​ក៏​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់នៅ​ក្នុង​ផ្លូវ ហើយ​កំចាត់‌កំចាយ​អស់​ទៅ។


ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តាជន ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មាន​គេ​ត្រួត‌ត្រា​មើល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ​ដែរ រួច​គេ​ចេញ​ទៅ​ទាស់​នឹង​ពួក​ស៊ីរី ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បោះ​ទ័ព​ទល់​មុខ​នឹង​ពួក​ស៊ីរី ដូច​ជា​កូន​ពពែ​២​ហ្វូង​យ៉ាង​តូច តែ​ពួក​ស៊ីរី គេ​នៅ​ពេញ‌ពាស ក្នុង​ស្រុក​នោះ


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រាអែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រាអែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ


រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូអា‌ហាស ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ទី​មាំ‌មួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ


ទូលបង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិត ដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ ទូលបង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ


ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាសស៊ើរ ជា​ចៅហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន


តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ


មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស


អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួត‌ត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក


អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ


រួច​សាំយូ‌អែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីល‌កាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេន‌យ៉ាមីន​ទៅ។