(រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ
(ដ្បិតព្រះយេហូវ៉ាប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី។ រួចពួកកូនចៅអ៊ីស្រាអែលក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ។
ព្រះអម្ចាស់ប្រោសប្រទានឲ្យមានអ្នកដឹកនាំមួយរូបមកសង្គ្រោះជនជាតិអ៊ីស្រាអែល ពីកណ្ដាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។
អុលឡោះតាអាឡាប្រោសប្រទានឲ្យមានអ្នកដឹកនាំម្នាក់ មកសង្គ្រោះជនជាតិអ៊ីស្រអែលពីកណ្តាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។
រួចយ៉ូអាស ជាបុត្រនៃយ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យក ពីកណ្តាប់ព្រះហស្តនៃព្រះបិតា ចេញពីកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែល មកវិញ យ៉ូអាសទ្រង់វាយគេអស់៣ដង ហើយក៏បានទីក្រុងទាំងប៉ុន្មាន នៃពួកអ៊ីស្រាអែលមកវិញ។
តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលដោយសារហោរាយ៉ូណាស ជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ
ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។
កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានមានបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង
ហេតុនោះទ្រង់បានប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្ដីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្ដីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់
ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង
ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង
ឯបង្គោលនោះនឹងជាទីសំគាល់ ហើយជាបន្ទាល់ពីព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគេនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ហើយទ្រង់នឹងចាត់ម្នាក់ឲ្យទៅជួយសង្គ្រោះគេ ជាអ្នកមានសក្តិធំ ដែលនឹងជួយឲ្យគេរួចបាន
ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់
នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ
នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា នឹងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួច ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ
រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។