Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:5 - អាល់គីតាប

5 អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​ម្នាក់ មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 (ដ្បិត​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី។ រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​រូប​មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 (រីឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន ឲ្យ​ពួក​អ៊ីស្រាអែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស បាន​ដណ្តើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ពី​ស្តេច​បេនហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ហាសែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្តេច​ហាសែល​បាន​វាយ​ដណ្តើម​យក​ពី​ស្តេច​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ស្តេច​យ៉ូអាស​វាយ​ស្តេច​បេនហា‌ដាដ​បី​លើក រួច​ដណ្តើម​យក​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល​មក​វិញ។


ស្តេច​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ៊ីស្រ‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ណាពី​យូណើស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ‌ហេភើរ។


អុលឡោះ‌តាអាឡា​ពុំ​គាប់​ចិត្ត​លុប​ឈ្មោះ​អ៊ីស្រ‌អែល ឲ្យ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ទ្រង់​សង្គ្រោះ​ប្រជា‌ជន​នេះ តាម​រយៈ​ស្តេច​យេរ៉ូ‌បោម ជា​បុត្រ​របស់​ស្តេច​យ៉ូអាស។


កាល​ពី​មុន​នៅ​ពេល​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ស្តេច​ទត​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច​ទត មាន​បន្ទូល​មក​កាន់​គាត់​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


ពេល​នោះ ទ្រង់​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។


ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


ម៉ូសា​ជម្រាប អុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ! តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ពូ​កែ​វោ​ហារ​ទេ ដ្បិត​ខ្ញុំ​មិន​ប្រសប់​និយាយ»។


ទុក​ជា​សញ្ញា​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​ទូរអា​សូមអុលឡោះ‌តាអាឡា​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ទ្រង់​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។


យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ទត អ្នក​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។


អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេត‌នា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ ជា​មួយ​បុរស​ម្នាក់​ទៀត


អុលឡោះ‌តាអាឡា​ក៏​ចាត់​លោក​យេរូ‌បាល និង​ខ្ញុំ សាំយូ‌អែល​ឲ្យ​មក។ ទ្រង់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត។


បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​ទៅ​ហៅ​ទត​មក ហើយ​រៀប​រាប់​សេចក្តី​ទាំង​នោះ​ប្រាប់​គាត់ រួច​នាំ​គាត់​ចូល​មក​ជួប​ស្តេច​សូល។ ទត​ក៏​នៅ​បម្រើ​ស្តេច​សូល ដូច​ពី​ដើម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម