នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
២ ពង្សាវតារក្សត្រ 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលីសេទូលតបថា សូមយកធ្នូ នឹងព្រួញមក ទ្រង់ក៏យកធ្នូនឹងព្រួញមកឯលោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីសេទូលតបថា៖ «សូមយកធ្នូ និងព្រួញមក» ទ្រង់ក៏យកធ្នូ និងព្រួញមកឲ្យលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។ អាល់គីតាប អេលីយ៉ាសាក់ជម្រាបស្តេចថា៖ «សូមស្តេចយកធ្នូ និងព្រួញមក!»។ ស្តេចក៏យកធ្នូ និងព្រួញមកកាន់។ |
នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ