ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្តាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្ដាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។
ដូច្នេះ ពួកអ៊ីមុាំក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលដំណាក់ទៀត។
ដូច្នេះ ស្តេចយ៉ូអាសទ្រង់ហៅយេហូយ៉ាដាដ៏ជាសង្ឃ នឹងពួកសង្ឃឯទៀតមកសួរថា ហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេ គឺត្រូវប្រគល់ប្រាក់នោះទៅ សំរាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ
ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ
ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន
ដូច្នេះ ស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏ធ្វើហឹប១ដាក់នៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា