Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 12:8 - អាល់គីតាប

8 ដូច្នេះ ពួក​អ៊ីមុាំ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជា‌ជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួស‌ជុល​ដំណាក់​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្ដា​ជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្តាជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 12:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូអាស​កោះ​ហៅ​អ៊ីមុាំ​យេហូ‌យ៉ាដា ព្រម​ទាំង​អ៊ីមុាំ​ឯ​ទៀតៗ​មក រួច​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ សម្រាប់​ការ​ជួស‌ជុល​ដំណាក់​វិញ»។


អ៊ីមុាំ​យេហូ‌យ៉ាដា យក​ហិប​មួយ​ចោះ​រន្ធ​លើ​គំរប រួច​ដាក់​នៅ​ខាង​ស្តាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ដំណាក់។ ពួក​អ៊ីមុាំ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ជូន​ដំណាក់ ក្នុង​ហិប​នោះ។


«ចូរ​ទៅ​ជួប​មូស្ទី​ហ៊ីល‌គី‌យ៉ា សុំ​ឲ្យ​គាត់​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ជូន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជា‌ជន។


ពេល​នោះ​ស្តេច​ឲ្យ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម