ដាវីឌបានយកអស់ទាំងខែលមាស ដែលពួកបំរើរបស់ហាដារេស៊ើរកាន់នាំមកទុកនៅក្រុងយេរូសាឡិម
២ ពង្សាវតារក្សត្រ 11:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចែកលំពែង នឹងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចែកលំពែង និងខែលរបស់ព្រះបាទដាវីឌ ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដល់ពួកមេទ័ព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។ អាល់គីតាប អ៊ីមុាំចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះតាអាឡាជូនពួកមេទ័ពទាំងនោះ។ |
ដាវីឌបានយកអស់ទាំងខែលមាស ដែលពួកបំរើរបស់ហាដារេស៊ើរកាន់នាំមកទុកនៅក្រុងយេរូសាឡិម
ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ
ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស នឹងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសំឡាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។