ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឧកញ៉ា​វាំង នឹង​ចៅហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​ដែល​បាន​បី‌បាច់‌រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់​ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់​រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ព្រះបាទ​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បម្រើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្ដេច​ទេ សូម​លោក​ធ្វើ​តាម​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​គ្រូ​បាធ្យាយ ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​អះលី‌ជំអះ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្តេច​ទេ សូម​លោក​ប្រព្រឹត្ត​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ចុះ!»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​ក៏​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រាអែល​ទូល​ថា បេន-ហាឌាឌ់ ជា​អ្នក​បំរើ​ទ្រង់​ទូល​ថា សូម​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​នៅ​រស់​ផង ស្តេច​អ៊ីស្រាអែល​ទ្រង់​សួរ​ថា ដូច្នេះតើ​លោក​នៅ​រស់​នៅ​ឡើយ​ឬ លោក​ជា​បង​ប្អូន​នឹង​យើង​ដែរ


ស្តេច​អ៊ីស្រាអែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូលបង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូលបង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ


រួច​លោក​ក៏​ធ្វើ​សំបុត្រ​ទី​២​ផ្ញើ​ទៅ​គេ​ថា បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្តាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេស‌រាល រីឯ​ពួក​បុត្រា​នៃ​ស្តេច​ទាំង​៧០​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បី‌បាច់‌រក្សា


ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាសស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាសស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប នឹង​មាស​៣០​ហាប


កុំ​ឲ្យ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​ឲ្យ​បំរើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច​បង់


តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ


បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។


ដូច្នេះ​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ គេ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន​សំរាប់​តាម​ផ្លូវ ទៅ​ជួប​នឹង​លោក​ជំរាប​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ហើយ ដូច្នេះ សូម​តាំង​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ


នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា