អេលីយ៉ាឆ្លើយទៅមេទ័ពនោះថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង នឹងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ នឹងពួក៥០នាក់របស់គាត់មែន
២ ពង្សាវតារក្សត្រ 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ចាត់មេទ័ពម្នាក់ នឹងពួក៥០នាក់របស់គាត់ ឲ្យទៅរកលោកទៀត មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់មានបន្ទូលដូច្នេះថា ចូរចុះមកជាឆាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានចាត់មេទ័ពម្នាក់ទៀត និងពួកហាសិបនាក់របស់គាត់ឲ្យទៅរកលោកអេលីយ៉ា ។ មេទ័ពនោះក៏ឡើងទៅ ហើយនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចមានរាជឱង្ការដូច្នេះថា "ចូរប្រញាប់ចុះមក!"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចចាត់មេទ័ពម្នាក់ទៀតឲ្យនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។ អាល់គីតាប ស្តេចចាត់មេទ័ពម្នាក់ទៀតឲ្យនាំពលទាហានហាសិបនាក់ទៅរកចាប់អេលីយ៉េស។ មេកងនោះនិយាយទៅកាន់គាត់ថា៖ «អ្នកជំនិតរបស់អុលឡោះអើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ស្តេច!»។ |
អេលីយ៉ាឆ្លើយទៅមេទ័ពនោះថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង នឹងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ នឹងពួក៥០នាក់របស់គាត់មែន
អេលីយ៉ាក៏ឆ្លើយទៅគេថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង នឹងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងនៃព្រះធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ នឹងពួក៥០នាក់របស់គាត់ដែរ
បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ
គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង
ឱព្រះយេហូវ៉ា ព្រះនេត្រទ្រង់ តើទតមិនឃើញសេចក្ដីពិតទេឬអី ទ្រង់បានវាយគេ តែគេមិនបង្រះសោះ ទ្រង់បានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា
លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់
ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។