ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ថែស្សាឡូនីច 3:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​យើង​បាន​ឮ​ថា មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​មិន​ធ្វើការ​អ្វីសោះ តែ​ជ្រៀតជ្រែករឿងអ្នកដទៃ​វិញ​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ធ្វើ​ការ​អ្វី​សោះ​ ប៉ុន្ដែ​ចូល​ចិត្ដ​ជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យើង​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា រស់​នៅ​ដោយ​ខ្ជិល​ច្រអូល មិន​រវី​រវល់​នឹង​ធ្វើ​ការ​អ្វី​សោះ គឺ​រវល់​តែ​នឹង​ការ​ឥត​ប្រយោជន៍។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក



២ ថែស្សាឡូនីច 3:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ‌ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង


ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត នឹង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ


ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ


ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ទៀត​ផង


កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ