ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូប‌កាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ យើង​ក្លាហាន​ជានិច្ច ទាំង​ដឹង​ថា​ពេល​យើង​ស្ថិតនៅ​ក្នុង​រូបកាយ​នេះ យើង​នៅឆ្ងាយ​ពី​ព្រះអម្ចាស់​——

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ យើង​មាន​ចិត្ដ​ក្លាហាន​ជានិច្ច​ ហើយ​ដឹង​ថា​ ពេល​យើង​នៅ​ក្នុង​រូបកាយ​នេះ​នៅ​ឡើយ​ នោះ​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើង​មាន​ចិត្ត​ជឿ​ជាក់​ជានិច្ច ហើយ​ដឹង​ថា ដរាប​ណា​យើង​ជ្រក​កោន​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ នោះ​យើង​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ យើង​មាន​ចិត្ត​ក្លា‌ហាន​ជានិច្ច។ យើង​ដឹង​ថា ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ យើង​មាន​ចិត្ដ​ក្លា‌ហាន​ជា‌និច្ច។ យើង​ដឹង​ថា​ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​អ៊ីសា‌ជាអម្ចាស់

សូមមើលជំពូក



២ កូរិនថូស 5:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ


ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ ដែល​ទូលបង្គំ​អធិស្ឋាន សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំរែក​ទូលបង្គំ​ផង សូម​ទ្រង់​កុំ​នៅ​ធ្មឹង​នឹង​ទឹក​ភ្នែក​នៃ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​អ្នក​ដទៃ​នៅ​ចំពោះ​ទ្រង់ ជា​អ្នក​ស្នាក់​នៅ​ដូច​ជា​ពួក​ឰយុកោ ទូលបង្គំ​ទាំង​អស់​គ្នា​ដែរ


មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។


ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ


រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ


ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​ដ៏​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច


ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ជាង


ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ


ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ


ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក


ឯ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់‌ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី‌ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ទូន្មាន​ថា


យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​ទុក្ខ​លំបាក នឹង​ក្នុង​នគរ ហើយ​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់‌ម៉ុស ដោយ​ព្រោះ​ព្រះ‌បន្ទូល នឹង​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ