កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង
២ កូរិនថូស 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះ ដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងពិតជាស្លៀកពាក់មែន នោះយើងមិនត្រូវគេឃើញថាអាក្រាតទេ។ Khmer Christian Bible បើបានពាក់ហើយ នោះយើងនឹងឃើញថា មិននៅអាក្រាតទៀតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពេលយើងបានស្លៀកពាក់ នោះឃើញថា យើងនឹងមិនអាក្រាតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ អាល់គីតាប គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ |
កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង
ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់
ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ
(មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ)
បានជាអញទូន្មានឲ្យឯងទិញមាស ដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ