បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
២ កូរិនថូស 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្ដីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះ ក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល តាមពិត ទោះបីជាខ្ញុំចង់អួតក៏ដោយ ក៏ខ្ញុំមិនមែនល្ងង់ទេ ដ្បិតខ្ញុំនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំសូមទប់មិនអួត ក្រែងលោមានអ្នកណាចាត់ទុកខ្ញុំលើសជាងអ្វីដែលខ្លួនគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ។ Khmer Christian Bible ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើខ្ញុំចង់អួតខ្លួន ក៏ខ្ញុំមិនមែនល្ងង់ខ្លៅដែរ ដ្បិតខ្ញុំនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោអ្នកណាម្នាក់ស្មានអំពីខ្ញុំ លើសជាងអ្វីដែលគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ អាល់គីតាប ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្ដែ ខ្ញុំសុខចិត្ដនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ |
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
ខ្ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា
ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ
រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងឡើយ
ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណារាប់ខ្ញុំទុកដូចជាល្ងង់ខ្លៅឡើយ តែបើរាប់ទុកជាល្ងង់ខ្លៅមែន នោះត្រូវទទួលខ្ញុំ ទុកដូចជាមនុស្សល្ងង់ខ្លៅដែរ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិច
ព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ
ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្ដីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ
ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ
ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្តី នោះគឺវង្វេងសំរាប់ព្រះអង្គ ឬបើមានគំនិតនឹងធឹងក្តី ក៏សំរាប់អ្នករាល់គ្នាវិញ
ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ