ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 12:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ខ្ញុំ​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​ចាត់ឲ្យមក​រក​អ្នករាល់គ្នា​ឬ​?

សូមមើលជំពូក

Khmer Christian Bible

តើ​ខ្ញុំ​បាន​បោកប្រាស់​អ្នក​រាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក‍​ឯ​អ្នក​រាល់គ្នា​ដែរ​ឬ​អត់?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ខ្ញុំ​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​ណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បងប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បងប្អូន​នោះ​ទេ?

សូមមើលជំពូក

អាល់គីតាប

តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង​ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង​ប្អូន​នោះ​ទេ?

សូមមើលជំពូក



២ កូរិនថូស 12:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​ឆ្លើយ​តប​ថា ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ


នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ


បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បំរុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ


ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ តាម​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ


ខ្ញុំ​បាន​អង្វរ​អ្នក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​ទីតុស​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា​ឬ​អី តើ​យើង​ទាំង​២​នាក់​មិន​បាន​ដើរ​ដោយ​គំនិត​តែ​១ ហើយ​តាម‌ដាន​ជើង​ដដែល​ទេ​ឬ​អី។


ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។