គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
១ សាំយូអែល 4:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដោយពាក្យថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ គឺដោយព្រោះគេបានចាប់យកហឹបនៃព្រះទៅ ហើយដោយព្រោះឪពុកក្មេក នឹងប្ដីនាងផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដែលមានន័យថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ» គឺដោយព្រោះគេបានចាប់យកហិបនៃព្រះទៅ ហើយព្រោះឪពុកក្មេក និងប្តីនាងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។ អាល់គីតាប នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។ |
គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សំរាក នៅដំណាក់ទ្រង់ ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់
ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ
ព្រះអម្ចាស់ទ្រង់បានគ្របបាំងកូនស្រីនៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលទ្រង់ខ្ញាល់ យ៉ាងណាហ្ន៎ ទ្រង់បានទំលាក់សេចក្ដីលំអរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ក៏មិនបាននឹកចាំពីកំណល់កល់ព្រះបាទទ្រង់ នៅថ្ងៃដែលទ្រង់ខ្ញាល់នោះទេ
ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ
ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី នឹងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១
នៅថ្ងៃនោះ អញនឹងសំរេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើម ដរាបដល់ចុងផង
ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនីនឹងភីនេហាស ជាកូនអេលីទាំង២ ក៏ស្លាប់ដែរ។
នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។