រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
១ សាំយូអែល 31:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ នឹងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចសូល បុត្រារបស់ទ្រង់បីអង្គ អ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ និងពួកពលទាំងប៉ុន្មានបានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាកាន់គ្រឿងសស្ត្រារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។ អាល់គីតាប ដូច្នេះ ស្តេចសូល បុត្រាទាំងបីនាក់ សេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេច និងពលទាហានទាំងអស់បានស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ។ |
រីឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មក ពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
គេនាំគ្នាកាន់ទុក្ខព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ នឹងពួកទ័ពនៃព្រះយេហូវ៉ា ហើយនឹងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ
គឺយ៉ាងនោះ ដែលសូល នឹងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។
ដូច្នេះ លោកហៅមនុស្សកំឡោះដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ
ដូច្នេះគេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្ដីអំណរអរសប្បាយឡើងជាខ្លាំង។
នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ នឹងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ
ប៉ុន្តែបើសិនណាជាអ្នករាល់គ្នាចេះតែប្រព្រឹត្តសេចក្ដីអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចនៃអ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះសូលសោយរាជ្យបាន១ឆ្នាំហើយ។
ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់នៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
កាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថា សូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ
កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំនោះម្ខាង នឹងពួកដែលនៅត្រើយខាងនាយទន្លេយ័រដាន បានឃើញថា ពួកទ័ពនៃសាសន៍អ៊ីស្រាអែលបានរត់ ហើយសូល នឹងពួកបុត្រាទ្រង់ បានសុគតអស់ហើយ នោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅ ឯពួកភីលីស្ទីន ក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ