កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
១ សាំយូអែល 31:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថា សូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គបានឃើញស្ដេចសូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលសេនាកាន់គ្រឿងសស្ត្រារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។ អាល់គីតាប កាលសេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេចឃើញស្តេចស្លាប់ដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនទៅលើមុខដាវស្លាប់ជាមួយស្តេចដែរ។ |
កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ
ដូច្នេះ លោកហៅមនុស្សកំឡោះដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ
ទើបទ្រង់មានបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះសូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ នឹងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។