Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ខ្លួន​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​ព្រះ‌បាទ​ស៊ីមរី​ឃើញ​ថា គេ​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ ស្ដេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​សុគត​ក្នុង​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​ស្តេច​ស៊ីមរី​ឃើញ​ថា គេ​ដណ្តើម​យក​ទី‌ក្រុង​បាន​ហើយ ស្តេច​ក៏​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​ស្លាប់​ក្នុង​ប៉ម​នោះ​ទៅ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ដូច្នេះ អំរី នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ


ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ នឹង​អើកុប ហើយ​អើរី‌យេ ក៏​ក្បត់​ធ្វើ​គុត​ទ្រង់នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី​ទៅ ក៏​មាន​ពួក​កាឡាត​៥០​នាក់ នៅ​ជា​មួយ​នឹង​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់


កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្ដី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅហ្វាយ​ខ្លួន​អើយ


វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ


ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម